វិធី​សម្រក​ទម្ងន់​ដោយ​ចេកអំបូង

ចេកអំបូង​ជា​ផ្លែឈើ​មួយ​មុខ​ដ៏​ឆ្ងាញ់​ពិសា និង​មាន​ប្រយោជន៍​ច្រើន​ចំពោះ​សុខភាព ក្នុងនោះ​ចេកអំបូង​ក៏​រួមចំណែក​ចំពោះ​សុខភាព​សម្រស់​របស់​អ្នក​ផងដែរ ដូច្នេះ ប្រិយមិត្ត​ដែល​ចង់​សម្រក​ទម្ងន់​បែប​ធម្មជាតិ គួរ​ជ្រើសរើស​នូវ​វិធី​សម្រក​ទម្ងន់​ដោយ​ចេកអំបូង ដោយ​អនុវត្ត​ដូចខាងក្រោម​នេះ៖
-ទទួល​ចេកអំបូង​ជា​អាហារ​ពេលព្រឹក(មិន​កំណត់​បរិមាណ)
-ប្រសិនបើ​អ្នកទទួល​ទាន​ចេកអំបូង​ហើយ នៅតែមាន​អារម្មណ៍​ថា មិន​ឆ្អែត​នោះ អ្នក​អាច​ទទួលទាន​បាយ​មួយ​ចាន​តូច ក្រោយពេល​ទទួល​ចេក​រួច​ប្រមាណ 30 នាទី។
-ត្រូវ​ទទួលទាន​ចេកអំបូង​ជាមួយនឹង​ទឹក​សុទ្ធ​តែមួយ​មុខ​ប៉ុណ្ណោះ ហាម​ទទួល ទឹកដោះគោ តែ ឬ ភេសជ្ជៈ​ដែលមាន​ជាតិ​ផ្អែម។
-នៅពេល​ថ្ងៃត្រង់​អ្នក​អាច​ទទួលទាន​អហារ​តាម​ធម្មតា តែ​គួរ​ជ្រើសរើស​ទទួលទាន​អាហារ​ណា ដែលមាន​កាឡូរី​ទាប និង​មិនមាន​ជាតិ​ខ្លាញ់។
-មិនត្រូវ​ទទួលទាន​អ្វី​ទាំងអស់​ក្រោយ​ម៉ោង 6 ល្ងាច។
-ធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ។
ចំណុច​សំខាន់​នៃ​វិធី​សម្រក​ទម្ងន់​នេះ គឺ​ស្ថិតនៅ​ត្រ​ងើ​ការបញ្ចេញចោល។ ការទទួល​ទាន​ចេកអំបូង​នៅពេល​ព្រឹក​ធ្វើឱ្យ​អ្នក​ឧស្សាហ៍​បញ្ចេញ​ចោល រីឯ​ជាតិ​ខ្លាញ់​ដែល​សន្សំទុក​ក្នុង​រាងកាយ​ក៏ត្រូវ​បាន​បញ្ចេញ​មក​តាម​នោះដែរ៕

Link: http://www.pop7days.com/?news=650

 

Facebook Comments