ឈិន រតនៈ បែក​សាច់​ស្អាតប្លែក ក្រោយ​​សន្ទុះ​​ទីផ្សារសិល្បៈ ងើបឡើងខ្លាំង!

(ភ្នំពេញ)៖ អតីតបេក្ខនារី ក្នុងកម្មវិធីប្រឡងចម្រៀង លំដាប់ពិភពលោក «The Voice Cambodia» រដូវកាលពី២ របស់ស្ថានីយទូរទស្សន៍ ហស្សមាស កញ្ញា ឈិន រតនៈ បច្ចុប្បន្ននេះ នាងបានសាងកេរ្ដិ៍ឈ្មោះល្បី ក្នុងវិស័យទីផ្សារចម្រៀង ដែលមហាជនជាច្រើន មើលឃើញពីទេពកោសល្យ និងតែងកោតសរសើរ ពីទឹកដមសំឡេងដ៏ពីរោះ ក្រអួនក្រអៅ ពិសេសស្ទីលនៃការរៀបចំតុបតែងខ្លួន បែបសាមញ្ញៗ តែមើលទៅស្រស់ស្អាត គួរឲ្យស្រឡាញ់ និងទាក់ទាញសម្រាប់មិត្តយុវវ័យ សម័យថ្មី។

ស្របពេលជាមួយគ្នានេះដែរ ក៏មានទស្សនិកជនអ្នកគាំទ្រ និងអ្នកនិយមតាមដានរឿងរ៉ាវតារាក្នុងស្រុក បាននាំគ្នានិយាយថា ឈិន រតនៈ ចាប់តាំងពីមានឈ្មោះល្បី និងទាញបានប្រជាប្រិយភាព ក្រោយមានឈ្មោះជាអ្នកចម្រៀងមកនោះ ឃើញថា នាងហាក់ឡើងយ៊ឺអ៊ុនខ្ពស់ ធ្វើឲ្យមានសាច់ឈាមស្រស់ថ្លា និងរីកមុខមាត់ ដូចគ្រាប់ជី។ ម្យ៉ាងទៀត អ្វីដែលធ្វើឲ្យមហាជន ចាប់អារម្មណ៍ខ្លាំងជាងនេះ ទៅទៀតនោះ គឺនាងហាក់ឡើងទម្ងន់ បែកសាច់ឈាមប្លែក ជាងពេលមុនក្លាយជាតារាចម្រៀង។

ប្រភពពីមជ្ឈដ្ឋានមហាជន បាននិយាយស្រដៀងគ្នាថា មូលហេតុដែលនាំឲ្យ ឈិន រតនៈ បែកសាច់ឡើងគីឡូជាងមុន ដូចនេះ ដោយសារតែតារាស្រីសាច់ស រូបនេះសប្បាយចិត្ត ជាមួយភាពជោគជ័យ ក្នុងអាជីពសិល្បៈ ។ មិនត្រឹមតែប៉ុណ្ណោះ នាងក៏សប្បាយចិត្តផងដែរ នៅពេលមានប្រុសជាច្រើន បានលួចសំឡឹងមើល តាមសុំស្រឡាញ់នាងផងដែរ។

ប្រភពបានបន្តថា ឈិន រតនៈ មួយរយៈចុងក្រោយនេះ នាងហាក់មានរូបរាងស្រស់ថ្លា បែកសាច់ស្អាតជាងមុន ដែលធ្វើឲ្យរង្វង់មុខរបស់នាងឡើងពេញ មូលក្រឡង់ ជាមួយនឹងសាច់ស្បែកសខ្ចីម៉ដ្ឋរលោង គួរឲ្យគ្រីតក្នាញ់ និងជាទីពេញចិត្តរបស់ក្រុមកន្លង់ៗ អ្នកសម្បូរទ្រព្យស្តុក តាមមើលមិនដាក់ភ្នែក។ មានមតិខ្លះទៀត បានលើកឡើងថា កញ្ញា ឈិន រតនៈ ឡើងទម្ងន់ពិតមែន តែនាងនៅតែមានរូបសម្រស់ ស្រស់ស្អាតបានដដែល។ ចំណែកខ្លះទៀត ក៏បាននិយាយថា ឈិន រតនៈ បណ្តោយខ្លួនឲ្យទម្ងន់កាន់តែឡើង ជាងនេះតទៅទៀតនោះ នាងអាចនឹងប្រឈមមុខ និងការបាត់បង់រូបរាងដ៏ស្រស់សោភា ជាក់ជាពុំខាន។

ជាមួយគ្នានេះដែរ ក្រៅតែការលើកសរសើររូបសម្រស់ កញ្ញា ឈិន រតនៈ ពីមហាជននោះ មានអ្នកគាំទ្ររបស់នាង បាននិយាយដែរថា «ទោះនឿយហត់យ៉ាងណា នាងនៅតែមិនភ្លេច ផ្តល់ស្នាមញញឹម ដល់អ្នកគាំទ្រ និងស្រឡាញ់គាត់ជាពិសេស Admin គាត់តែម្តង! Admin ធ្លាប់ប្រាប់ហើយថា មិនចង់បានអីក្រៅពីស្នាមញញឹមរ បស់គាត់ទេ។ គាត់ប្រាប់ admin វិញថា ទោះ រតនៈ យំ ក៏ត្រូវញញឹមដែរ។ អរគុណ រតនៈ ស្នាមញញឹមរបស់គាត់ ផ្តល់កម្លាំងចិត្តដល់យើងគ្រប់គ្នា!»៕

 

ប្រភព Khmertalking

Facebook Comments