បវរកញ្ញាពិភពលោកឆ្នាំ២០១៦ អញ្ជើញមកភ្លក្សស្រា ក្រហមនិងម្ហូប បារាំង នៅភោជនីយដ្ឋាន Red Wine House

ភ្នំពេញ៖ បវរកញ្ញាពិភពលោកប្រចាំឆ្នាំ២០១៦ ជនជាតិអេក្វាឌ័រកញ្ញា អេនជីឡា បូនី​ឡា​ (Angela Bonilla) បន្ទាប់ពីបានអញ្ជើញមកហ្សបភីងនៅហាង POSH ដែលមានទីតាំង​ស្ថិត​នៅ​ជិត​ផ្សារ​ទំនើបសូរិយា តាមបណ្តោយ ផ្លូវ១៥៤ កាលពីរសៀលថ្ងៃទី១៩ ខែ កក្កដា ឆ្នាំ២០១៧ នៅ​ល្ងាច​ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧នេះ បានអញ្ជើញមកភ្លក្សរសជាតិ​ស្រាក្រហម​ដ៏ល្ បីនិង​រស​ជាតិ​អាហារបារាំងនៅភោជនីយដ្ឋាន Red Wine House Restaurant រាជធានីភ្នំពេញ។

បវរកញ្ញាពិភពលោកប្រចាំឆ្នាំ២០១៦

​កម្មវិធីជប់លៀងអាហារពេលល្ងាចថ្លែងអំណរគុណ ជូនបវរកញ្ញាពិភពលោកប្រចាំឆ្នាំ២០១៦ នេះសហការរៀបចំឡើងដោយហាង POSH លក់សម្លៀកបំពាក់ កាបូប & ស្បែកជើង នារី​ដ៏ល្បីតាំងពីឆ្នាំ ២០០៨និងភោជនីយដ្ឋាន Red Wine House Restaurant ដែលមាន​លក់​ស្រា​ក្រ​ហ​មជាង១០០មុខ និងម្ហូបបារាំងដ៏ល្បីមួយនៅរាជធានីភ្នំពេញ។

​ក្នុងពិធីស្វាគមន៍ទទួលអាហារពេលល្ងាច ជូនបវរកញ្ញាពិភពលោកប្រចាំឆ្នាំ២០១៦ នាល្ងាចថ្ងៃទី២០ ខែកក្កដានេះ លោក លឹម តុង អគ្គនាយកភោជនីយដ្ឋាន Red Wine House បាន​ថ្លែង​ឱ្យដឹងថា ពិធីជប់លៀងអាហារពេលល្ងាច បានត្រូវប្រារព្ធធ្វើ​ឡើងដើម្បីថ្លែងអំណរ​គុណ​ដល់​កញ្ញាអេនជីឡា បូនីឡា និង ចង់ឱ្យគាត់បានស្គាល់ និងភ្លក្សរសជាតិស្រា​ក្រហម​ដ៏​ល្បី​នាំ​ចូល ពីបណ្ដាប្រទេសល្បីៗដូចជា ប្រេស៊ីល អាហ្សង់ទីន បារាំង អូស្ត្រាលី ព្រមទាំង​បាន​ភ្លក្ស​​រសជាតិអាហារបារាំង ដូចជា Steak សាច់ចៀម សាច់គោ​ជាដើម។

ពិធីស្វាគមន៍ទទួលអាហារពេលល្ងាច ជូនបវរកញ្ញាពិភពលោកប្រចាំឆ្នាំ២០១៦

ពិធីស្វាគមន៍ទទួលអាហារពេលល្ងាច ជូនបវរកញ្ញាពិភពលោកប្រចាំឆ្នាំ២០១៦

លោកអគ្គនាយកបានបន្ថែមថា៖«វត្តមានរបស់កញ្ញាអេនជីឡា បូនីឡា បវរកញ្ញា​ពិភព​លោក​ប្រចាំឆ្នាំ​២០១៦គឺជាកិត្តិយស និងមោទនភាពសម្រាប់ប្រទេសកម្ពុជា និង​ភោជ​នីយដ្ឋា​ន​ Red Wine House ហើយក៏ជាឱកាសបានស្វែងយល់ និងផ្លាស់ប្តូរវប្បធម៌ទៅវិញទៅមករវាងកម្ពុ​ជា​​​និងអេក្វាឌ័រ»៕

ពិធីស្វាគមន៍ទទួលអាហារពេលល្ងាច ជូនបវរកញ្ញាពិភពលោកប្រចាំឆ្នាំ២០១៦

ពិធីស្វាគមន៍ទទួលអាហារពេលល្ងាច ជូនបវរកញ្ញាពិភពលោកប្រចាំឆ្នាំ២០១៦

 

ប្រភព Khmerload

Facebook Comments