លោក ហេង ឡុង ថ្នាក់ថ្នម ចន ច័ន្ទ​លក្ខិណា ដល់​ថ្នាក់​ហ្នឹងផង?

(ភ្នំពេញ)៖ អ្នកនាង ចន ច័ន្ទលក្ខិណា ដែលមហាជនជ្រាបថា ជាស្រ្ដីមេម៉ាយកូនមួយ សព្វថ្ងៃកំពុងតែរស់ក្រោមដំបូលផ្ទះតែមួយ ជាមួយនឹងអនាគតស្វាមី គឺលោក ហេង ឡុង ត្រូវបានទស្សនិកជនសង្កេតឃើញថា អ្នកទាំងពីរ មានភាពចុះសម្រុងគ្នាខ្លាំងណាស់ ដោយសារតែជាញឹកញាប់ តែងតែឃើញមាន រូបភាពផ្អែមល្ហែមជាច្រើន បង្ហាញនៅក្នុងបណ្ដាញហ្វេសប៊ុក។ ដោយឡែកកាលពីម្សិលមិញនេះ គឺថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ អ្នកនាងចនច័ន្ទ លក្ខិណា បានបង្ហោះនូវរូបភាព ក៏ដូចជាសារមួយចំនួន ដែលបង្ហាញពីទឹកចិត្តល្អ របស់អនាគតស្វាមីរបស់ខ្លួន ធ្វើឲ្យទស្សនិកជនច្រណែនគ្រប់ៗគ្នា។

ប្រធានសមាគមសិល្បករខ្មែរ ទើបតែជាប់ឆ្នោតថ្មីៗនេះ អ្នកនាង ចន ច័ន្ទលក្ខិណា បានសរសេរថា «ស្រឡាញ់ត្រង់ហ្នឹងជាងគេ ហត់យ៉ាងណា ក៏មិនដែលប្រើខ្ញុំឲ្យធ្វើអីឲ្យញ៉ាំដែរ ស្អីក៏ធ្វើខ្លួនឯង អាណិតឃើញគាត់ហត់ ខំទៅជួយ ដោយដឹងថា គាត់រវល់តាំងពីព្រលឹម ដល់សឹងពាក់កណ្តាលអាធ្រាត ហើយទើបពីខេត្តទៀត ឃ្លានតែមិនហ៊ានប្រើខ្ញុំទេ ដោយខ្លាចធុំក្លិនជាប់សក់ខ្ញុំ ដែលទើបនឹងកក់ មិនព្រមឲ្យជួយទេ សុខចិត្តចៀនត្រីញ៉ាំខ្លួនឯង (បុរសក្នុងក្តីស្រមៃរបស់ខ្ញុំ)»។

ទាំងនេះ គឺជាអ្វីដែលអ្នកនាង ចន ច័ន្ទលក្ខិណា បានលើកឡើង ហើយទស្សនិកជនជាច្រើន បានសម្ដែងនូវការរីករាយជំនួយនាង ដោយបានសម្រចនូវគោលបំណង បានបុរសក្នុងក្ដីស្រមៃ មករួមរស់ជាមួយ។

គួរបញ្ជាក់ថា ទង្វើររបស់លោក ហេង ឡុង បែបនេះ មិនថាតែអ្នកនាង ចន ច័ន្ទលក្ខិណា នោះទេ ដែលមានក្ដីស្រមៃចង់បាន នារីគ្រប់រូបក៏ប្រហែលជាមិនខុសពីនាងដែរ ហើយអ្វីដែលសំខាន់ គឺនេះជាទង្វើដ៏ល្អមួយ ដល់បុរសគ្រប់រូបគួរយកតម្រាប់តាម។ តែមិនមែនចង់បានន័យថា ទុកឲ្យប្រពន្ធទំនេរឡើយ ប៉ុន្ដែពេលណា ដែលរវល់រៀងៗខ្លួន គឺត្រូវចេះជួយគ្នាទៅវិញទៅមក មិនត្រូវមើលបំណាំគ្នានោះទេ៕

 

ប្រភព

Facebook Comments