លោកតា វិចទ័រ ផ្ដល់​នូវ​ដំបូន្មាន​​ដល់ នីឡា ​ស្ទើរ​មិន​គួរ​ឲ្យជឿ ក្នុង​ថ្ងៃ​ខួបកំណើត!

(ភ្នំពេញ)៖ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ នេះ គឺជាថ្ងៃខួបកំណើររបស់តារាកំប្លែងក្មេងខ្ចី កញ្ញា នីឡា ត្រូវជាកូនស្រីបណ្ដូលចិត្តរបស់ លោក សុវណ្ណ ឫទ្ធី ហៅតា វ៉ិចទ័រ។ ក្នុងនោះ លោកតា វិចទ័រ បានសរសេរសារជាច្រើន ដើម្បីជូនពរកូនស្រី និងដំបូន្មានខ្លះៗ ក្នុងថ្ងៃខួបកំណើត ដែលមានពាក្យពេចន៍មួយចំនួន ធ្វើឲ្យមហាជនមានការចាប់ អារម្មណ៍យ៉ាងខ្លាំង។

យោងតាមប្រព័ន្ធសង្គមហ្វេសប៊ុក របស់ឪពុកជាទីស្រឡាញ់របស់ កញ្ញា នីឡាបានសរសេរថា «រីករាយថ្ងៃខួបកំណើតកូនស្រី១៩.០៧.២០១៧ ប៉ាសប្បាយចិត្ត ដែលកន្លងមក កូនបានជួយបំពេញ ការងារក្នុងផ្លូវសប្បុរស ដើម្បីជួយដល់សង្គម មានពេលខ្លះកូនដើររហូតឈឺ តែកូនមិនដែលត្អូញត្អែទេ កូននៅតែឆ្ពោះទៅមុខ រួមដំណើរជាមួយពូមីង ដើម្បី ជួយដល់សង្គម»។

លោកបានបន្ដទៀតថា «ក្នុងថ្ងៃខួបកំណើតកូន ប៉ានិងម៉ាក់សូមជូនពរឲ្យកូនស្រី មានសុខភាពល្អ ជោគជ័យក្នុងការងារ អ្វីដែលកូន ត្រូវចងចាំ គឺភាពអត់ធ្មត់ ក្តីមេត្តា និងការអធ្យាស្រ័យ ជាពិសេស គឺជួយយកអាសារ មិត្តភក្តិ និងមនុស្សនៅជុំវិញខ្លួន។ Happy Birthday កំពូលស្រីឆ្នាស់របស់ប៉ា»។

ពាក្យជូនពរនេះ ធ្វើឲ្យមហាជន មានការរំភើបជំនួស កញ្ញា នីឡា ទោះបីជាខ្លួនក្មេង ប៉ុន្ដែគ្រប់កាយវិការ របស់នាងធ្វើឲ្យមនុស្សគ្រប់គ្នាស្រឡាញ់រាប់អាន និងចូលចិត្តនាង។

ជាការពិតណាស់ ទោះបីជា នីឡា មានវ័យនៅក្មេងក៏ដោយ តែទេពកោលស្យក្នុងវិស័យសិល្បៈរបស់នាង ក៏មិនចាញ់តារារៀមច្បងប៉ុន្មានដែរ។ ក្រៅពីធ្វើជា តារាកំប្លែងយ៉ាងមានប្រជាប្រិយភាព តារាសាច់សខ្ចីដូចបណ្ដូរចេករូបនេះ ក៏មានសកម្មភាពជួយការងារសង្គម មួយចំនួនផងដែរ ជាហេតុធ្វើឲ្យទស្សនិកជន សរសើរនាងគ្រប់ៗមាត់តែម្ដង៕

 

ប្រភព Khmertalking

Facebook Comments