ពុទ្ធោ! ឲ្យទៅរៀន បែរជា​មានផ្ទៃពោះ​ទៅវិញ?

(ភ្នំពេញ)៖ «សិស្សថ្នាក់ទី១០» ជាបទចម្រៀងដែលស្ថិតនៅក្នុងផលិតកម្ម Wonderfilm Cambodia ជាចម្រៀងបែបមនោសញ្ចេតនា ប្រភេទអប់រំ ដែលច្រៀងដោយ កញ្ញា លីងលីង។ បទនេះ គឺបានបង្កប់នូវអត្ថន័យខ្លាំងចំពោះយុវវ័យ ជាពិសេសសិស្សានុសិស្សដែលរៀននៅថ្នាក់វិទ្យាល័យ ហើយវ័យនេះ ជាវ័យកំពុងភ្លើតភ្លើនគ្មានការពិចារណាខ្ពស់ ក្នុងរឿងស្នេហា។

«សិស្សថ្នាក់ទី១០» គឺបាននិពន្ធឡើងដោយផ្ដោតទៅលើយុវវ័យដែលកំពុងសិក្សា។ ដោយឡែក ក្នុងចម្រៀងនេះមាន យុវនារីពីររូប ដែលកំពុងសិក្សាថ្នាក់ទី១០ ដោយសារតែខ្លួននៅក្មេង មិនបានគិតពិចារណាដិតដល់ ក៏បានលង់ខ្លួនភ្លើតភ្លើននឹងរឿងស្នេហា ចូលចិត្តដើរលេងតាមគ្នីគ្នា ចូលខារ៉ាអូខេ ទីបំផុតក៏ចាញ់ល្បិចមិត្តភ័ក្ដិប្រុស ដល់ថ្នាក់អស់ព្រហ្មចារីយ៍ និងមានផ្ទៃពោះ ហើយចុងក្រោយបានត្រឹមសោកស្ដាយ។

MV មួយនេះ គឺចង់បង្ហាញដល់យុវនារីគ្រប់រូប មិនថារៀននៅថ្នាក់វិទ្យាល័យ ឬ ឧត្តមសិក្សានោះទេ ឲ្យចេះគិតពិចារណាមុននឹងធ្វើអ្វីមួយ កុំដើរលេងភ្លើតភ្លើនតាមមិត្តភ័ក្ដិ ក្នុងវ័យដែលកំពុងសិក្សា ជាពិសេសនោះ គឺត្រូវខិតខំរៀនសូត្រ៕

 

 

ប្រភប Khmertalking

Facebook Comments