ខួបកំណើត Mai Davika ឆ្នាំនេះ ហួសពីការស្មាន

ពេលវេលាបានកន្លងទៅយ៉ាងឆាប់រហ័ស ឆ្នាំនេះកំពូលតារាសម្តែងស្រី Mai Davika អាយុបាន២៥ឆ្នាំទៅហើយ និងនៅតែមានសម្រស់ស្រស់ស្អាតមិនងាយចាស់សោះ។

ដោយកាលពីថ្ងៃទី១៦ខែឧសភា កន្លងទៅនេះ កញ្ញា Mai Davika បានប្រារព្ធធ្វើពិធីខួបកំណើតឆ្លងគម្រប់ចូលអាយុ២៥ឆ្នាំរបស់ខ្លួន យ៉ាងអធិកអធមពោរពេញទៅដោយភាពសប្បាយរីករាយ ជាមួយនឹងក្រុមគ្រួសារ ព្រមទាំងមិត្តភក្តិជាទីស្រលាញ់ជាច្រើននាក់មកចូលរួម។

ក្នុងនោះដែរយើងឃើញ មានការរៀបចំតុបតែងអបអរខួបកំណើតនៅឆ្នាំនេះជាមួយផ្កាស្រស់ស្អាតជាច្រើនទងចម្រុះពណ៌គ្នាយ៉ាងស្អាត គួរឱ្យរំភើបចិត្ត។

ទន្ទឹមនឹងនេះដែរស្រីស្អាត Mai Davika ក៏បានទទួលកាដូជាវត្ថុអនុស្សាវរីយ៍មានតម្លៃផ្សេងៗយ៉ាងច្រើនសន្ធឹកសន្ធាប់។

មិនតែប៉ុណ្ណោះអ្វីដែលពិសេសជាងគេនោះគឺ នាងបានទទួលនូវនំខេកជូនពរខួបកំណើតជាច្រើន ដែលសុទ្ធតែបានរៀបចំតុបតែងឡើងយ៉ាងស្រស់ស្អាត គួរឱ្យចង់ញ៉ាំខ្លាំងណាស់៕

តោះទៅមើលនំខេបអបអរថ្ងៃកំណើតរបស់ កញ្ញា Mai Davika នៅឆ្នាំនេះ បន្តិចទៅមើលយ៉ាងណាដែរ? 

Facebook Comments